ព័ត៌មានជាតិ

មន្ទីរសង្គមកិច្ច បានរៀបចំកិច្ចប្រជុំបូកស្រុកលទ្ធផលសម្រេចបានបញ្ហាប្រឈមសម្រាប់ត្រីមាទី ៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តលើផែនការកិច្ចការពារកុមារនៅថ្នាក់រាជធានីភ្នំពេញ

(ភ្នំពេញ) :នៅព្រឹកថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកស្រុកលទ្ធផលសម្រេចបានបញ្ហាប្រឈមសម្រាប់ត្រីមាទី ៣ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តលើផែនការកិច្ចការពារកុមារនៅថ្នាក់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវ កែវ រ័ត្នតារា សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានកិត្តិយសក្រុមការងារកិច្ចការពារកុមាររាជធានីភ្នំពេញ
– លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ
– លោកស្រី វរៈសេនីយ៍ទោ ឆេង សារ៉េត ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងស្នងការនគរបាលរាជធានីភ្នំពេញ
-លោកស្រីសក់ចិន្ដារី នាយករងទីចាត់ការរដ្ឋបាលតំណាងរដ្ឋបាលរាជធានីភ្នំពេញ។
– លោក រតនះ ជីវិត អ្នកឯកទេសកិច្ចការពារកុមារ តំណាងអង្គការយូនីសេហ្វ
– និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរជំនាញកងកម្លាំង ក្រុមការងារកិច្ចការពារកុមាររាជធានី ពាក់ព័ន្ធ និងលោក លោកស្រីតំណាងអង្គការក្រៅរដ្ឋាភិបាលសមាជិក សមាជិកានៃមន្ទីរ ស.អ.យ រាជធានីភ្នំពេញ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។