ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ៤អ្នក ពាក់ពន្ធក្នុងករណីលួច!

(ពោធិ៍សាត់) ៖លោកសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់(ដ៏ខ្ពង់ខ្ពស់)

I. នៅថ្ងៃទី ៩ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង 14 និង 30 នាទី
សមត្ថកិច្ចប៉ុស្តិ៍ បានទទួលព័ត៌មាន តាមរយៈទូរសព្ទពី លោក ប្រាក់ ជុំមន្នី សមាជិកភូមិកោះស្វាយ បានរាយការណ៍ថាមានក្រុមក្មេងចំនួន 04 នាក់ ជិះម៉ូតូ02គ្រឿង
1.ម៉ូតូម៉ាឌ្រីម ស៊េរីឆ្នាំ 2010 ពណ៌ខ្មៅ គ្មានស្លាកលេខ
2. ម៉ូតូម៉ាក វ៉េវអាវអាហ្វា សេរីឆ្នាំ 2020 គ្មានស្លាកលេខ បាននាំគ្នាចូលលួចដបសាំង អស់ចំនួន03ដប ស្មើសាំង 5 លីត្រ នៅចំណុច តូបឈ្មោះ ថន ថេន ភេទប្រុសអាយុ 26 ឆ្នាំរស់នៅ ភូមិកោះស្វាយ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រោយពីទទួលព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន 04 នាក់ សហការជាមួយ សមាជិកភូមិកោះស្វាយ និង ប្រជាការពារភូមិតាសាស់ ចំនួន 06 នាក់។
+ ដឹកនាំដោយ
_ លោក អ. ឯក សំ គ្រៀន ឋាន: នាយប៉ុស្តិ៍ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន 04 នាក់ និង ម៉ូតូ 2 គ្រឿង នៅចំណុចវត្តតាសាស់ ស្ថិតនៅក្នុង ភូមិតាសាស់ ឃុំផ្ទះរុងស្រុកតាលោសែនជ័យ
_ មានឈ្មោះដូចខាងក្រោម
1.ឈ្មោះហ៊ីវ រតនៈ ភេទប្រុស អាយុ 14 ឆ្នាំ មុខរបរ(សិស្ស)រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់
២, ឈ្មោះ ដួង ភត្រា ភេទប្រុស អាយុ 15 ឆ្នាំមុខរបរ(សិស្ស)រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់
៣, ឈ្មោះ លី គឹមហេង ភេទប្រុស អាយុ 13 ឆ្នាំ មុខរបរ(សិស្ស)រស់នៅភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៤, ឈ្មោះ រ៉ាន់បូរ៉ា វាសនា ភេទប្រុស អាយុ 16 ឆ្នាំរស់នៅ ភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
+ ដកហូតវត្ថុតាងរួមមាន:
1. ម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ 2010 ចំនួនម01គ្រឿង
2. ម៉ូតូម៉ាក់ វ៉េវអាល់ហ្វា ស៊េរីឆ្នាំ 2020 ចំនួន01គ្រឿង
3. ដបសាំងចំនួន 02 ដប
4. កាបូបស្ពាយពីក្រោយចំនួន 03
5. សៀវភៅសរសេរចំនួន 26 ក្បាល
6. ទូរសព្ទចំនួន 02 គ្រឿង
7. ដុំថ្មចំនួន 04 ដុំតូច(ដាក់ក្នុងកាបូបស្ពាយ)
8. ខោអាវចំនួន 02 កំប្លេ
9. ស្បែកជើង 01គូ
– ចំពោះជនសង្ស័យ និង វត្ថុតាងខាងលើ យើងបានបញ្ជូនមកកាន់អធិការនគបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំបន្ត ។
– ក្រោយពីសមត្ថកិច្ចយើង ធ្វើការសួរនាំ ជនសង្ស័យទាំង 04 នាក់ បានសារភាពថាខ្លួនពិតជាបាន ប្រព្រឹត្តបទល្មើសលួច សាំង ចំនួន 03 ដប ស្មើនិង សាំង 05 លីត្រ ពីតូបរបស់ប្រជាពលរដ្ឋពិតប្រាកដមែន។
– សមត្ថកិច្ចយើង បានធ្វើតេស្ត រកសារធាតុញៀន ក្នុងទឹកនោម លទ្ធផល អវិជ្ជមាន(-) ទាំង 04 នាក់។
– ក្រោយមក យើងបានស្នើសុំ គោលការណ៍ឃាត់ខ្លួនទៅឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត តាមរយៈលេខទូរសព្ទ 088 96 97 168 នាថ្ងៃទី 9 ខែ មករា ឆ្នាំ 2023 វេលាម៉ោង 16 និង 45 នាទី ដើម្បីបង្កសំណុំរឿងតាមនីតិវិធីច្បាប់។

– អាស្រ័យ ដូចបានគោរពអនុញ្ញាតរាយការណ៍ជូន ខាងលើ សូមលោកឧត្ត សេនីយ៍ ស្នងការ មេត្តាជ្រាប ជារបាយការណ៍ ដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ ដោយក្តីគោរព

សូមអរគុណ

(ដោយ ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។