ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន​ សែន​៖​ អ្នកដែលប្រមាថការអប់រំនៅកម្ពុជាមួយចំនួន​ គឺទទួលបានបណ្ឌិតពីកម្ពុជា

​នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ រាជរដ្ឋាភិបាលទទួលស្គាល់ចំណុចខ្សោយក្នុងវិស័យអប់រំនៅកម្ពុជា​ ហេីយត្រូវធ្វេីការកែលំអរ​ ដែលក្រសួងអប់រំបានខិតខំជាខ្លាំង។ ចំណែកក្រុមអ្នកដែលប្រមាថការអប់រំនៅកម្ពុជាមួយចំនួន​ គឺទទួលបានបណ្ឌិតពីកម្ពុជា​ ហេីយពេលទៅក្រៅប្រទេសត្រូវបានគេហៅបណ្ឌិត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។