ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យលោក OKUBO Hideo ស្ថាបនិកមូលនិធិCIESF ចូលជួប សម្តែងការគួរសម

(ភ្នំពេញ) :នារសៀលថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បាន អនុញ្ញាតឱ្យលោក OKUBO Hideo ស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់CIESF ចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្តើមលោក OKUBO Hideo បានថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ដែលបាន ទទួលជួបរូបលោក ដោយក្នុងជំនួបនេះលោកមានគោលបំណងចំនួនពីរ គឺទី១គឺសម្តែងនូវក្តី នឹករលឹក របស់លោកចំពោះ សម្តេចក្រឡាហោម ក្រោយខកខានមិនបានជួបសម្តេចប្រមាណ៥ឆ្នាំរួចមកហើយ។ ហើយគោលបំណងទី២គឺដើម្បីស្នើសុំបន្តអនុស្សារណៈយោគយល់គ្នារយៈពេល១០ឆ្នាំទៅមុខទៀត រវាងក្រុមហ៊ុន E SECURITY SERVICES CO.,LTD (ESS)ជាមួយក្រសួងមហាផ្ទៃ ខណៈដែល អនុស្សារណៈនេះនឹងផុតកំណត់នៅអំឡុងខែតុលា ឆ្នាំ២០២២ខាងមុខនេះ។

លោក OKUBO Hideo បានបន្ថែមថាគិតមកទល់ពេលនេះ ក្រុមហ៊ុន ESS បានផ្តល់សេវាជូន ដល់ អតិថិជនកម្ពុជាបានចំនួន១៣០៥កុងត្រាក្នុងការផ្តល់សេវាកម្មព័ត៌មានសន្តិសុខរយៈពេល២៤ម៉ោង ដែលភាគច្រើនសេវាកម្មនេះច្រើនជាងគេគឺរស់នៅក្នុងទីក្រុងភ្នំពេញ។ លោកបន្តថាក្នុងរយៈពេល១០ ឆ្នាំកន្លងមកក្រុមហ៊ុនបានដោះស្រាយឧបតិវហេតុជូនដល់ពលរដ្ឋចំនួន២៨៣ករណីដែលមានករណី ចោរកម្មអគ្គីភ័យ គ្រោះទឹកជំនន់ សង្គ្រោះបន្ទាន់ ក្នុងនោះ៤៦ករណីបានទទួលកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរប៉ូលីស ដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តរបស់អតិថិជន។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានសម្តែងការស្វាគមន៍ចំពោះលោក OKUBO Hideo និងកោតសរសើរចំពោះសមទ្ធិផលដែលក្រុមហ៊ុនទទួលបានក្នុងរយៈពេល១០ឆ្នាំកន្លងមក ដែលក្រុម ហ៊ុនបានចូលរួមមួយផ្នែកនៅក្នុងកិច្ចការងាររក្សាសុវត្ថិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹង នេះ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរប៉ូលីស។

ពាក់ព័ន្ធទៅនឹងសំណើរសុំបន្តអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងក្រសួងមហាផ្ទៃ សម្តេចក្រ ឡាហោម បានសម្តែងការស្វាគមន៍ និងស្នើឱ្យក្រុមហ៊ុនធ្វើការជាមួយអគ្គស្ន ងការដ្ឋាននគរបាលជាតិដើ ម្បីរៀបចំនិតិវិធីបន្តសុពលភាពនៃអនុស្សារណៈនេះ។ស្របពេលជាមួយគ្នានេះ សម្តេចក្រឡាហោម ត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយក្រុមហ៊ុនដើម្បីដោះស្រាយចំពោះបញ្ហាផ្សេងដែលអាចកើតមានឡើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។