ព័ត៌មានជាតិ

រថយន្តមួយគ្រឿង ដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបាន សមត្ថកិច្ចគនរបាលស្រុកជយ័សែនបង្ក្រាប!

(ព្រះវិហារ)  រថយន្តដឹងឈើ1គ្រឿង ម៉ាក ISUZU ពាក់
ផ្លាកលេខ ភ្នំពេញ2X7558 ដែលជាកម្មសិទ្ឋរបស់មេឈ្មួញឈ្មោះ ប៊ុន រដ្ឋា ហៅពន្លក ភេទប្រុស អាយុ35ឆ្នាំ មានទីលំនៅ ភូមិបុសខ្នុរ ស្រុកចំការលើ
ខេត្តកំពង់ចាម ដឹកឈើក្តាប្រភេទលេខ2ចំនួន50សន្លឹក ស្មើ1ម៉ែត្រគុប ត្រូវបានលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ជយ័សែន សហការជាមួយកម្លាំងនគរបាលនៃអធិការស្រុកជយ័សែន ដឹកនាំ
បញ្ជាដោយលោកវិរះសេនិយ៍ឯក រិទ្ឋ សូណា អធិការ
ស្រុកជយ័សែន បង្ក្រាបបាននៅចំណុចភូមិទឹកលិច ឃុំស្អាង ស្រុកជយ័សែន ខេត្តព្រះវិហារ កាលពីវេលា
ម៉ោង១០ព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ ។

លោក សេង លាង នាយផ្នែករដ្ឋាលព្រឈើឆែប នឹង
ជយ័សែន បានអោយដឹងថា ក្រោមបញ្ជារបស់លោក
ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ នឹងបទបញ្ជារបស់លោក នួន សុខុម នាយ
ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ កម្លាំជំនាញផ្នែករដ្ឋ
បាលព្រៃឈើឆែប ជយ័សែន តែងតែយកចិត្តទុកដាក់ចុះតាមដានទប់ស្កាត់នឹងបង្ក្រាបបាននូវការស្តុកទុក
នឹងដឹកជញ្ជូនផលអនុផលព្រៃឈើបានជាបន្តបន្ទាប់
ទោះបីក្រុមឈ្មួញធ្វើសកម្មភាពដឹកបំភាន់ភ្នែកគ្រប់រូប
ភាពក៍ដោយ ថ្មីៗនេះកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃ
ឆែបនឹងជយ័សែន សហការជាមួយកម្លាំងនគរបាល
នឹងអាជ្ញាធរមូលដ្ឋានបង្ក្រាបបានការដឹកជញ្ជូនផល
អនុផលព្រៃឈើបានជាច្រើនករណីនឹងបានរឹបអូស
វត្ថុតាងទុកជាសម្បត្តិរដ្ឋផងដែរ ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។