ព័ត៌មានជាតិ

កម្លាំងអធិការនគរបាលស្រុក បង្ក្រាបល្បែងស៊ីសង(ជល់មាន់) មួយកន្លែងអ្នកលេងបានរត់គេចខ្លួនអស់ សល់ទុកវត្ថុតាងរួមមានដូចខាងក្រោម.!

(ពោធិ៍សាត់) ៖ លោកវរសេនីឯក អ៊ុក ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តពោធិ៍សាត់(ដ៏ខ្ពង់ខ្ពស់)
ដោយមានការដឹកនាំចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការបានអោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល
នៅថ្ងៃទី 9 ខែមេសាឆ្នាំ 2023 វេលាម៉ោង 14:20 នាទី សមត្ថកិច្ចយើងបានទទួលព័ត៌មានតាមរយៈភ្នាក់ងារថាមានករណីពលរដ្ឋលួចលេងល្បែងស៊ីសង(មាន់ជល់ខ្នាយ) ១លើក នៅចំណុចខាងត្បូងជ្រុងអាង ខាងលិចវត្តស្រោមចម្ងាយប្រហែល 100 ម៉ែត្រ ស្ថិតក្នុងភូមិកោះវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ។
ក្រោយពីទទួលបានព័ត៌មានរួចកម្លាំងអន្តរាគមន៍អធិការចំនួន 6 នាក់
ដឹកនាំដោយលោកវីរៈសេនីយ៍ឯក អ៊ុល ហៃ ឋានៈ (អធិការ)
បានដឹកនាំកម្លាំងចុះទៅបង្ក្រាបដល់ទីតាំងលេងល្បែងស៊ីសង(ជល់មាន់)ខាងលើ ចំណែកអ្នកលេងបានរត់គេចខ្លួនអស់។
បានមិនសល់ទុកវត្ថុតាងរួមមានដូចខាងក្រោម
១.ម៉ូតូចំនួន 3 គ្រឿង
២.កូនជញ្ជីងថ្លឹង1
៣.កូនឆ្នាំងតូច 2
៤.កូនកៅអីជ័រ1
៥.សៃវៀនហំព័ទ្ធសម្រាប់ជល់មាន់ត្រូវបានសមត្ថកិច្ចយើងដុតកម្ទិចចោលនៅនឹងកន្លែង។
រីឯវត្ថុតាងមួយចំនួនខាងលើត្រូវបានសមត្ថកិច្ចយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ។

ដោយក្ដីគោរពគោរព
វ.ឯក អ៊ុល ហៃ

(ព្រំ ហន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។