ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកកំរៀង បង្រ្កាបបានម៉ូតូចំនួន០២​គ្រឿងដែលជនសង័្សយលួចនាំចូលមកពីប្រទេសថៃដោយខុសច្បាប់ !

(បាត់ដំបង) :កាលពីវេលាទៀបភ្លឺថ្ងៃចន្ទ២រោចខែភទ្របទឆ្នាំ​ខាលចត្វាស័កព.ស.២៥៦៦ ឈាបចូលថ្ងៃទី ១៣ ខែ​កញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥និង២០នាទីព្រឹក អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការនគរបាល ស្រុកកំរៀង បានដឹកនាំកម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កំរៀងព្រមទាំងកម្លាំង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២១ ខេត្តប៉ៃលិន បានស្ទាក់បង្រ្កាបករណីលួចនាំយកម៉ូតូចូលមកពីទឹកដីប្រទេសថៃដោយខុសច្បាប់ចំនួន០២គ្រឿងគឺម៉ាកហុងដាស៊ីភីអិច(cpx)ស៊េរីឆ្នាំ2022ពណ៌ក្រហម ០១គ្រឿងដែលមានលេខម៉ាស៊ីន5146460គ្មានស្លាកលេខនិងពណ៌សមួយគ្រឿងដែលមានលេខម៉ាស៊ីន1​17​5646គ្មានស្លាកលេខត្រូវជនសង័្សយមិនស្គាល់អត្តសញ្ញាណលួចនាំចូលតាមច្រករ​បៀងមកក្នុងប្រទេសកម្ពុជានៅចំណុចភូមិឡាក់៦២ ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅពេលពើបប្រទះកម្លាំងសមត្ថកិច្ចជនសង័្សយបានរត់គេចខ្លួនបាត់តែម្តងដោយបន្សល់ទុកម៉ូតូចំនួន ០២​គ្រឿង ដូចមានភិនភាគខាងលើនៅហ្នឹងកន្លែង ។

ពេលនេះម៉ូតូទាំង០២គ្រឿងសមត្ថកិច្ចនគរបាលស្រុកបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យសមត្ថកិច្ចគយនិងរដ្ឋាករចាត់ការតាមនីតិវិធី រីឯមុខសញ្ញាលួចនំាចូល​ម៉ូតូនេះ សមត្ថកិច្ចនគរ បាលស្រុកកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណហើយ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។