ព័ត៌មានជាតិ

លុបឈ្មោះ មេបញ្ជាការរង ២​រូប ចេញពី​ក្របខ័ណ្ឌ​នៃ​កងយោធពល​ខេមរភូមិន្ទ ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​

(នំពេញ) ៖ ឯកឧត្តម នាយឧត្តមសេនីយ័ ទៀ សីហា ឧបនាយករដ្ធមន្ដ្រី រដ្ធមន្ដ្រីក្រសួងការពារជាតិកម្ពុជា បានសម្រេច លុបឈ្មោះ មេបញ្ជាការរង ២​រូប ចេញពី​ក្របខ័ណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន​។​

នាយទាហាន ២ រូប​ដែល​ត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​រួមមាន ៖ ទី​១/ វរ​នា​វី​ត្រី គ្រី ដា​រ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កង​កាំភ្លើង​ការពារ​អាកាស​មូលដ្ឋាន​សមុទ្រ កង​ទ​ព័​ជើង​ទឹក​។ ទី​២/ វរសេនីយ៍ត្រី រ៉េ​ន ស៊ី​ណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋាន​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។