ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងារ បានបន្តដំណើរមកខេត្តកំពង់ចាម ស្រុកកំពង់សៀម ឃុំកោះមិត្ត ដើម្បីមកជួបសំណេះសំណាលជា មួយសមាជិកបក្សចំនួន ១២០០នាក់ ក្នុងបរិវេណវត្តកោះមិត្ត

នៅរសៀលថ្ងៃដដែល អញ្ជើញចេញពីខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានបន្តដំណើរមកខេត្តកំពង់ចាម ស្រុកកំពង់សៀម ឃុំកោះមិត្ត ដើម្បីមកជួបសំណេះសំណាលជា មួយសមាជិកបក្សចំនួន ១២០០នាក់ ក្នុងបរិវេណវត្តកោះមិត្ត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការ ងារចុះឃុំកោះមិត្ត សហការី លោកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ យ៉ាងច្រើនកុះករ។

ខ្លឹមសាររួមនៃការសំណេះសំណាលគឺទាក់ទងទៅនឹងដំណើរការស្វែងរកសន្តិភាព គោលនយោ បាយឈ្នះ ឈ្នះរបស់សម្តេច ការកសាង និងអភិវឌ្ឍប្រទេសក្រោយថ្ងៃ ៧មករា ដំណើរការរីក ចម្រើនផ្នែកសង្គម និងសេដ្ឋកិច្ច ការកសាងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ការនាំចេញផលិតផលកសិកម្ម ស្ថានភាពនយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពជំងឺឆ្លង កូវីដ-១៩ យុទ្ធនាការចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងសកម្មភាពស្តារសេដ្ឋកិច្ចជាតិឡើង វិញស្របតាមគន្លងប្រក្រតីភាពថ្មី។ល។ បើនិយាយដល់សន្តិភាព យើងមិនអាចបំភ្លេចបាននូវគុណូបការដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បៅនាំយកសន្តិភាព មកជូនប្រជាពលរដ្ឋរបស់សម្តេច ជាក់ស្តែងយើងបានអញ្ជើញមកជួបជុំគ្នានារសៀលថ្ងៃនេះ ក៏ដោយសារសន្តិភាព។ សន្តិភាពបានគ្របបណ្តប់ពេញផ្ទៃប្រទេស សន្តិភាពបានបង្កលក្ខណ: ងាយស្រួលជូនបងប្អូនក្នុងការកសាងជីវភាព អភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ច រស់នៅជួបជុំគ្រួសារ ទទួលបានសិទ្ធិ សេរីភាពពេញលេញ។ល។ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលជាបុរេស្ថាបនិកនៃសន្តិភាព។ ជាការតបស្នងនូវគុណូបការដ៏ថ្លៃថ្លានេះ ឯកឧត្តមប្រធានក្រុមការងារបានស្នើសុំឲ្យសមាជិកក្រុមការងារ បងប្អូន និងអាជ្ញាធរមូលដ្ឋានត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវទាំងការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ការផ្តល់ជូនសេវាសាធារណ:។ល។ លើកកម្ពស់ភាពម្ចាស់ការ និងទទួលខុសត្រូវលើដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃទី៥ ខែមិថុនាខាងមុខ ហើយសូមបងប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនដើម្បីបន្តទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍ។

ឆ្លៀតឱកាសនេះ ឯកឧត្តមបានក្រើនរំលឹកឲ្យសមាជិកទាំងអស់មិនត្រូវជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់ ពីជនអគតិមួយចំនួនក្នុងចេតនាបំផ្លាញកិត្តិយស និងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់របស់យើង។ ផ្ទុយទៅវិញយើងជាសមាជិកម្នាក់ៗត្រូវបន្តពង្រឹងជំហរ ស្មារតី ដើរតាមគោលនយោបាយបក្សដែលមានសម្តេចតេជោជាប្រធានដោយឥតងាករេរ។

ក្នុងនាមឲ្យសមាជិករាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកជើងព្រៃ សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតដោយឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ស្ថាបនិកនៃការកសាង និងអភិវឌ្ឍខេត្តកំពង់ចាម និងដែលត្រូវជាឧត្តមស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជាជីតាជាទីគោរព ស្រឡាញ់ពេញហឫទ័យ បានទទួលមរណ:ភាពកាលពីថ្ងៃទី៥ ដោយរោគាពាធ និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ុន ណេង ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។