ព័ត៌មានជាតិ

ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងជំទាវ   ជា ផល្គុន  និងឯកឧត្ដម ស សុខា និងជំទាវ  រួមទាំងសាច់ញាតិ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលជូន សម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ភូមិគ្រឹះសម្ដេចអគ្គធម្មពោធិសាលជាស៊ីម ដែលពិធីនេះស្ថិតក្រោមអភិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ទាំងនេះគឺបង្ហាញឲ្យឃើញអំពីការនឹករឭកដឹងគុណ នូបការៈគុណ របស់អ្នកមានគុណ ដែលមានសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម ដែលទទួល មរណៈភាព ទៅនោះ។ ទោះបីជាលោកទាំងពីរបានឃ្លាតឆ្ងាយពីកូនចៅក៏ពិតមែនក៏ប៉ុន្តែ រូបរាងកាយរបស់លោកទាំងពីរហាក់បីដូចជានៅមានជីវិតនៅឡើយ សម្រាប់កូនចៅទាំងអស់គ្នា ដូច្នេះថ្ងៃនេះលោកជំទាវ រួមទាំងកូនចៅ សាច់ញាតិ ក៏បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនសម្ដេចអគ្គធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម ទៅកាន់សុគតិភព។ និងបង្ហាញអំពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចដែលហ៊ានបូជាជីវិតដើម្បីប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះដែរលោកជំទាវ ញ៉ែម សាខន ស ខេង ក៏សូមឧទ្ទិសកុសលផលបុណ្យទាំងអស់នេះដល់សម្ដេចអគ្គមហាពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន និងឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាទៅកាន់បរលោក សូមវិញ្ញាណខន្ធ សម្តេច អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ អោយពរជយ័ ដល់កូនចៅ អោយទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការ ប្រកបការងាររកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។