ព័ត៌មានជាតិ

ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៨៨៦នាក់ទៀត អ្នកសះស្បើយ៧៨១នាក់ ស្លាប់៦នាក់!

(ភ្នំពេញ) ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងថ្មី៨៨៦នាក់ទៀត អ្នកជាសះស្បើយ៧៨១នាក់ និងស្លាប់០៦នាក់ ហើយមានករណីឆ្លងសហគមន៍៨៥៦នាក់ ព្រមទាំងមានអ្នកដំណើរពីបរទេស៣០នាក់។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងបានបញ្ជាក់ថា៖ គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងសរុប៣៣.០៧៥នាក់ អ្នកជាសះស្បើយ២៥.៥៤៤នាក់ និងអ្នកស្លាប់២៤២នាក់៕

ព័ត៌មានបន្ថែម សូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។