ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងការបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នីតិកាលទី៧

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២៣  ខែមេសា​ ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចូលរួមពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង និងការបង្ហាញសមាសភាពបេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង សរុបចំនួន ៥៤៣នាក់ នៅសាលប្រជុំនៃមន្ទីបក្សខេត្តព្រៃវែង។

សម្តេចក្រឡាហោម បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ និងគ្រប់កាលៈទេសៈ ហេតុនេះ ដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆាប់ៗនេះ សមាជិក សមាជិកាទាំងអស់ ត្រូវខិតខំថែរក្សាសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព គោលនយោបាយគាំពារសង្គម និងទប់ស្កាត់រាល់ឧបាយកល ប៉ុនប៉ងបង្ករចលាចលនានារបស់ពួកអមិត្ត សំដៅថែរក្សាចីរភាពនៃដំណើរការប្រជាធិបតេយ្យឲ្យបានរលូន ជារួមសម្តេចបានជំរុញដល់សមាជិក សមាជិកាទាំងអស់ បន្តខិតខំបំពេញភារកិច្ច ពិសេសត្រូវបន្តអនុវត្តអំពើល្អ បម្រើពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។