ព័ត៌មានជាតិ

លោកតាវ័យជាង ១០០ឆ្នាំ ០២រូប រស់នៅស្រុកស្រីសន្ធរ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទទួលបានអំណោយលើកទឹកចិត្តពីសម្តេចតេជោ

(កំពង់ចាម) នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ ព្រមទាំងសហការី អញ្ជើញអមដំណើរ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកតា ចំនួន០២ រូប រស់នៅស្រុកស្រីសន្ធរ ដែលលោកតាបានស្ម័គ្រចិត្តអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដោយក្នុងនោះរួមមាន÷

១.លោកតា នន អែម អាយុ១០៤ ឆ្នាំ រស់នៅភូមិតាម៉ុល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

២.លោកតា ហែម ម៉ៅ អាយុ១០០ ឆ្នាំ រស់នៅភូមិក្សេរ
ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកតាទាំង០២ រូបនាពេលនោះរួមមាន÷
-ថវិកាចំនួន ៣លានរៀល .មី ១០ កេស .ត្រីខ ០១កេសធំ .ទឹកសុទ្ធ ០២កេស .អង្ករ ០៤បេ .ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។