ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវៀងរថយន្តបុកម៉ូតូ ឳពុកមានជនរងគ្រោះស្នើសុំអោយសមត្ថកិច្ចជំនាញជួយរកយុត្តិធម៌ .!

(ព្រះវិហារ) ៖គ្រោះថ្នាក់ចរាចរណ៍មួយករណី រវៀង
រថយន្តដឹកដំឡូង បុកម៉ូតូ បណ្តាលអោយមនុស្ស
ម្នាក់ស្លាប់តាមផ្លូវក្រោយពីបានបញ្ជូនទៅមន្ទីរ
ពេទ្យនឹង2នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោ6នឹង30នាទី ថ្ងៃទី២៥  ខែមករា
ឆ្នាំ២០២៣ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំ
ក្សាន្ត ខេត្តព្រះវិហារ ក្រោយត្រូវបុកមនុស្សស្លាប់
រថយន្តបង្ករបានបើករត់បាត់ស្រមោល ។
យោងតាមសាក្សីនៅកន្លែងកើតហេតុ បានអោយ
ដឹងថា រយន្តម៉ាកយីដុប ក្បាលសរ ទ្រុកខៀវ ចត
លើចិញ្ចើមផ្លូវផ្នែកខាងស្តាំ នៅវេលាម៉ោងខាង
លើ រថយន្តបានរឺយ៉ែរចូលកន្លែស្តុកដំឡូង ម៉ាប់
ងុិក ពេលរឺយ៉ែចេញកន្ទុយ ស្របពេលម៉ូតូបើក
មកពីកើតទៅលិច បានបុកកនទុយរថយន្ត បណ្តា
លអោយរងរបួសធ្ងន់ចំនួន2នាក់នឹងស្រាលម្នាក់
ជនរងគ្រោះទី1 ឈ្មោះ ធឿន សុខណា ភេទស្រី
អាយុ18 ឆ្នាំ បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះបានពាក់កណ្តាលផ្លូវ ជនរងគ្រោះទី2
ឈ្មោះ អ៊ូ ប្រុស អាយុ45ឆ្នាំ រងរបួសធ្ងន់ បាក់ជើង
បែកក្បាល កំពង់សម្រាកព្យាបាលនៅមន្ទីរពេទ្យ
បង្អែក16មករា ខេត្តព្រៈវិហារ នឹងទី3 ឈ្មោះ ធឿន រាត្រី អាយុ5ឆ្នាំរងរបួសស្រាល ។
យោងតាមសាក្សីម្នាក់ទៀតបាមបញ្ជាក់ប្រាប់ថា
ក្រោយពីបានបុកមនុស្សស្លាប់ ម្ចាស់រថយន្តបាន
ខុលតាមទូរសព្ទ័មកប្រាប់ម្ចាស់ដីឡូត៍ កន្លែងស្តុក
ដំឡូង អោយយកអ្នករងរបួសទៅពេទ្យសិន ចាំគេ
ដោះស្រាយ ។
សាក្សីម្នាក់ទៀត បានប្រាប់អោយដឹងថា ម្ចាស់ថៅកែដំឡូង បានខលមកមេភូមិ អោយឡានបុក
មនុស្សទៅសិនទៅ ចាំគេដោះស្រាយសំណង ក្រោមមកទៀតឆ្លើយដោះសាថាមិនដឹង ។
លោកវិរះសេនិយ៍ឯក សាយ ដេត អធិការនគរបា
លស្រុកជាំក្សាន បានអោយដឹងថា សមត្ថកិច្ចកំពង់
តាមស្រាវជ្រាវហើយ ហើយយប់ថាមានឡានបុក
មនុស្សស្លាប់ សមត្ថកិច្ចឃាត់បានរថយន្តម៉ាកយីដុបចំនួន1គ្រឿង ពេលហៅសាក្សូមកពិនិត្យថាមិនមែនរថយន្តនឹងទេ ដែលបុកមនុស្សស្លាប់ ។
ពាក់ពន្ឋ័គ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ច
យើងនឹងតាមស្រាវជ្រាវបន្តទៀត។
ឪពុកម្តាយសពនឹងអ្នករបួស បានសំណូមពរទៅ
សមត្ថកិច្ចនគរបាលជំនាញ សូមមេត្តាជួយពន្លឿន
នៃការដោះស្រាយជូនពួកគាត់ផង ។

ដោយលោ ឆេង ភារះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។