ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្ត

(ព្រៃវែង) :នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសមាជិកព្រឹទ្ធសភាភូមិភាគទី៦ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង គណប្រតិភូអមដំណើរសម្តេចក្រឡាហោម ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកាថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សថ្នាក់ខេត្ត ក្រុង ស្រុកនានាយ៉ាងច្រើនកុះករ។

ក្នុងនាមអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ និងសូមសំដែងនូវគារវៈគោរពស្វាគមន៍យ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលនេះ។

សារជាថ្មីម្តងទៀត ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងប្រតិភូអមដំណើរ សមាជិកសមាជិការគណកម្មាធិការបក្សនៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។