ព័ត៌មានជាតិ

ស្ត្រីម្នាក់ត្រូវក្រុមចោរ ឆក់កាបូបលុយបាន សម្រេចទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យ!

(ភ្នំពេញ) ​៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាព
ឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច រួចគេចខ្លួនបាត់ដោយសុវត្តិភាព បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹក​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះឯម​ ថុន​ ភេទស្រីអាយុ៣៥ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅសង្កាត់កំបូល​ ខណ្ឌកំបូល​ ។ សម្ភារដែលនៅខាងក្នុងកាបូបត្រូវជនសង្ស័យឆក់យកទៅនោះមានលុយជិត៧០ម៉ឺនរៀល​ អត្តសញ្ញាណប័ណ្ណមួយ។

តាមសម្តីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅទិញអីវ៉ាន់លក់​ ដោយ​ក្រវាត់កាបូបលុយនៅចង្កេះធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយលូកចុចគន្លឹះកាបូបតែមិនបានសម្រេច។ជនរងគ្រោះបានបន្តទៀតថា​ បន្ទាប់មករូបគាត់ក៏បានឈប់ម៉ូតូភ្លាមនោះស្រាប់តែមានបក្ខពួក២នាក់ទៀតមកពីក្រោយឆក់យកកាបូបបានសម្រេចរួចគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ដេីម្បីងាយស្រួលសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់យកមកដាក់ទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។