ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចាប់ឃាត់ រថយន្ដលួចដឹកគ្រឿងក្នុងមាន់បង្កក នាំចូលពីប្រទេសថៃ បានជិត៤តោន សង្ស័យមានសារធាតុគីមី !

(បាត់ដំបង)  :យ៉ាងណាស់ក៏មាន គ្រឿងក្នុងមាន់បង្កក ទម្ងន់៣៩០០គីឡូក្រាម ឈ្មួញលួចនាំចូលពីប្រទេសថៃ ចូលមកកម្ពុជា ដឹកតាមរថយន្តមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ57B ចំណុចភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា, ប្រសិនបើសមត្ថកិច្ចមិនបានទប់ស្កាត់ទាន់ ពេលវេលាទេ អាចប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយសារមានលាយសារធាតុគីមី។
សមត្ថកិច្ចបានបញ្ជាក់ថា, រថយន្ដដែលលួចដឹកគ្រឿងក្នុងមាន់បង្កកសមត្ថកិច្ចចាប់ឃាត់បាននេះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-6487 លួចដឹកគ្រឿងក្នុងមាន់បង្កក ទម្ងន់៣៩០០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាត ។
សមត្ថកិច្ចបានបន្តថា, តាមការបំភ្លឺពីអ្នកបើកបររថយន្តបានឲ្យដឹងថា គាត់សុីឈ្នួលដឹកឲ្យគេ ហើយគ្រឿងក្នុងមាន់ក្លាស្សេទាំងនេះ បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង គោលបំណងយកទៅចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង។ ករណីសូមសមត្ថកិច្ចច្រកដូង ពិចារណាមើលផង តើការដឹកនេះ ហោះរំលងច្រក ឬ ក៏ខាងច្រកអនុញ្ញាតអោយនាំចូល? ។
សូមជម្រាបជូនថា, ក្រោយពីចាប់ឃាត់រថយន្តលួចដឹកគ្រឿងក្នុងមាន់បាន សមត្ថកិច្ចនាំយកទៅរក្សាទុកនៅមន្ទីររកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ឈានដល់ស្នើសុំតំណាងអយ្យការ ដើម្បីដុតកម្ទេចចោល ៕ដោយ ព្រំ ហន

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។