ព័ត៌មានជាតិ

ផ្ទុះធុងហ្គាសពេលកំពុងបញ្ជូល បណ្ដាលឲ្យឆាបឆេះផ្ទះ និងរងរបួសមនុស្ស ២នាក់ នៅស្រុកកងមាស !

(កំពង់ចាម) : កាលពីវេលាម៉ោង ១៧និង០០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យភ្លើងឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅចំណុចភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលបាមព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឲ្យកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស ចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ២គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ដោយសហការជាមួយរថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមជីកង ។

ម្ចាស់ផ្ទះឈ្មោះ ឈុំ វណ្ណា ភេទ ប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ (ប្តី) និងប្រពន្ធឈ្មោះ ឈុន សាវី អាយុ ៥០ឆ្នាំ នៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
ផ្ទះទំហំ ០៦ម៉ែត្រ x ០៨ម៉ែត្រ សង់ពីឈើ ប្រក់ប្រូស៊ីម៉ងស៍ ជញ្ជាំងខាងមុខក្តារ ជញ្ជាំងចំហៀងនឹងខាងក្រោយយស័ង្កសី ថ្មក្រោម ឆេះទាំងស្រុង។
រងការខូចខាត : ទ្រព្យសម្បត្តិនិងសម្ភារ:ប្រើប្រាស់មួយចំនួន ធុងបាស់ចំនួន១ ម៉ូតូហុងឌ្រីម ២០១៦ មួយគ្រឿង ម៉ូតូអាសង់កូរ៉េសណ្តោងរ៉ឺម៉កមួយគ្រឿង ។
មូលហេតុ : បណ្តាលមកពីផ្ទុះធុងហ្គាសពេលកំពុងបញ្ជូល ។

ករណី អគ្គិភ័យនេះបានរលត់អស់ ១០០% នៅវេលាម៉ោង ១៨:២០ នាទី ករណីខាងលើនេះ មិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

អគ្គិភ័យខាងលើនេះបានរងរបួសដល់មនុស្សប្រុសចំនួន ០២ នាក់ មាន ឈ្មោះ ដូចខាងក្រោម៖
១- ឈ្មោះ ឈុំ វណ្ណា ជាម្ចាស់ផ្ទះ
២- ឈ្មោះ ភុក វុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពោធិសាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ចូលទៅជួយទាំងពីរនាក់ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកងមាស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៤រថយន្ត៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។