ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងទទួលអំណោយ ពីលោក គង់ សាវង្ស ម្ចាស់គ្លីនិក គង់ វង្ស និងលោក សោម ណារី

 

(បាត់ដំបង) :នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលសម្ដែងការគួរសម និងទទួលអំណោយ ពីលោក គង់ សាវង្ស ម្ចាស់គ្លីនិក គង់ វង្ស និងលោក សោម ណារី ជាសប្បុរសជន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ដែលក្នុងនោះរួមមាន ៖

លោក គង់ សាវង្ស បានឧបត្ថម្ភនូវ ៖
-អង្ករ៥តោន
-មី៥០កេស
-ទឹកក្រូច៥០កេស
-ទឹកសុទ្ធ៥០កេស
លោក សោម ណារី និងក្រុមគ្រួសារបានឧបត្ថម្ភនូវ
-អង្ករចំនួន២តោន

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនដល់លោក គង់ សាវង្ស ម្ចាស់គ្លីនិក គង់ វង្ស និងលោក សោម ណារី និងក្រុមគ្រួសារ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន មានជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងនាមមនុស្សធម៌ ដើម្បីឲ្យរដ្ឋបាលខេត្តបាត់ដំបងធ្វើការចាត់ចែងបន្ត យកទៅចែកជូន ជនងាយរងគ្រោះ ដែលរស់នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ៕
ដោយ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។