ព័ត៌មានជាតិ

ក្រុមការងារកំពុងរៀបចំពិធីនានា និងការតុបតែងលម្អរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ

(សៀមរាប) ៖ នាឱកាសបុណ្យចូលឆ្នាំថ្មី​ ប្រពៃណីជាតិខាងមុខ​ រដ្ឋបាលខេត្ត​សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា​ ខេត្តសៀមរាបនឹងរៀបចំសៀមរាបសង្ក្រានឆ្នាំថ្មី​រយៈពេលបួនថ្ងៃ​ គឺចាប់ពីថ្ងៃទី១៣​ ដល់ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៤។

ជាមួយនឹងការរៀបចំព្រឹត្តិការណ៍​សៀមរាបសង្ក្រាន​ ក្រុមការងារបាននឹងកំពុងរៀបចំ​ តុបតែង​ លម្អភ្លេីង​ និងរៀបចំកន្លែងកម្សាន្តជាច្រេីនក្នុងក្រុងសៀមរាប​ ដេីម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ​ អន្តរជាតិមកទស្សនាកម្សាន្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។