ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ២ខ្សែ មានប្រវែង ៣.១៨៥ម៉ែត្រ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

(កំពង់ចាម) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរបានបើកការដ្ឋានសាងសង់ ផ្លូវក្រាលកៅស៊ូប្រភេទ DBTS ចំនួន ២ខ្សែ មានប្រវែង ៣.១៨៥ម៉ែត្រ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។ ពិធីនោះ ក៏មានការ ចូលរួមពី ជាអភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ក្នុងខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋទទួលផល ជាច្រើននាក់ ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមថ្លែងថា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ៖ មនុស្ស ភ្លើង ទឹក ផ្លូវ ។ ដូច្នេះ សមិទ្ធិផលផ្លូវកៅស៊ូនេះ គឺជាសមិទ្ធិផល របស់រាជរដ្ឋាភិបាល បានផ្តល់ជូនប្រជាពលរដ្ឋ ទុកប្រើប្រាស់តាមតម្រូវការ ជាពិសេស វាជួយសម្រួលដល់ការធ្វើដំណើរ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ បានងាយស្រួលជាងមុន ។ ដូច្នោះ ក្រោយពីទទួលបានសមិទ្ធផលនេះហើយ សូមឲ្យបងប្អូនចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែង ដើម្បី ទុកសម្រាប់កូនចៅជំនាន់ក្រោយៗ ប្រើប្រាស់ បន្តទៀត ។ ក្រៅពីនោះ នៅពេលមានផ្លូវហើយ គឺអាចជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ និងសូមចូលរួម ដោយស្មគ្រ័ចិត្ត ទៅទទួលវ៉ាក់សាំងបង្ការ ដោយឥតគិតថ្លៃ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រឹងប្រែងដោយលំបាក ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ ប្រយុទ្ធនឹងជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ ទន្ទឹមនឹងនោះដែរ ទោះបីជាប្រជាពលរដ្ឋយើង បានទទួលវ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ រួចហើយក្ដី ក៏ត្រូវចូលរួមទាំងអស់គ្នា បង្កើនការប្រុងប្រយ័ត្នថែមទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល នូវវិធានការពារ «៣ការពារ និង ៣កុំ» ជាពិសេស អនុវត្តការពាក់ម៉ាស់ ការលាងអសម្អាតដៃ ការរក្សាគម្លាតសុវត្តិភាពបុគ្គល និងគម្លាតសង្គម ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺដ៏កាចសហាវមួយនោះ នៅក្នុងសងហគមន៍កម្ពុជាយើង ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បាននាំអំណោយរដ្ឋបាល ខេត្តកំពង់ចាម ជាវត្ថុកំដរដៃ ផ្តល់ជូនយាយ តា ចំនួន ២០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ ។ ក្នុងនោះដែរ លោកអភិបាលខេត្តកំពង់ចាម បានជួយឧបត្ថម្ត ដល់កងកម្កាំងប្រដាប់ទាំងបី ក្នុងមួយអង្គភាព ២០ម៉ឺនរៀល និងប្រជាការពារ ២០ម៉ឺនរៀល ផងដែរ ។

គូសបញ្ជាក់ថា ផ្លូវ ២ខ្សែ ខាងលើ ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយធ្វើការស្ថាបនា ចាប់ពីចំណុចភូមិចំការខ្ពប ភ្ជាប់ទៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ដែលជាផ្លូវដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។ តាមផែនការ ផ្លូវទាំង ២ខ្សែ នេះ អ្នកទទួលការ នឹងធ្វើការស្ថាបនាឲ្យបានរួចរាល់ ក្នុងរយៈពេល ៤ខែ ខាងមុខ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។