ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងកើតមានគ្រោះអគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

(បន្ទាយមានជ័យ) ៖នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់ទីតាំងកើតមានគ្រោះអគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កាស៊ីណូ ហ្គ្រេនដាយមិន បានកើតមានគ្រោះអគ្គិភ័យកាលពីវេលាម៉ោងប្រមាណ ១២យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងដោយមានការចូលរួមគាំទ្រពីភាគីថៃ បានជួយអន្តរាគមន៍បាញ់ទឹកទន្លត់ និងជួយសង្គ្រោះជនរងគ្រោះ ទាំងបុគ្គលិក និងភ្ញៀវ។

បន្ទាប់ពីពន្លត់ភ្លើងបានទាំងស្រុង សមត្ថកិច្ចចម្រុះបានបង្កើនកិច្ចប្រតិបត្តិការស្វែងរកជនរងគ្រោះ ក្នុងនោះគិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានរកឃើញសពជនរងគ្រោះជាបន្តបន្ទាប់ ខណៈអ្នករងបួសធ្ងន់ និងស្រាល ក៏ត្រូវបានសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។