ព័ត៌មានជាតិ

ប្រជាជនខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណចំពោះឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ដែលបានដឹកនាំក្រុមជម្រេីសជាតិកម្ពុជា U22 ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(កំពង់ចាម) ៖ ប្រជាជនខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណចំពោះឯកឧត្តម​ នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ ដែលបានដឹកនាំក្រុមជម្រេីសជាតិកម្ពុជា U22 ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទោះបីលទ្ធផលក្នុងថ្ងៃនេះមិនសមបំណងអ្នកគាំទ្រមួយចំនួនក៏ដោយ​ ប៉ុន្តែ​សកម្មភាព​របស់កីឡាករទាំងអស់បានបង្ហាញឲ្យឃេីញពីការតស៊ូប្រកបដោយស្មារតីមុះមុត​ ស្វិតស្វាញបំផុត​ និង​មានសាមគ្គីភាពល្អ ដែលជាការបង្ហាញឲ្យឃេីញ​វិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រេីន​ និងល្អប្រសេីរជាងពេលមុនមិនធ្លាប់មាន​ក្នុងប្រវត្តិសាស្រ្តកម្ពុជា។

ភារកិច្ចរបស់លោកគ្រូបង្វឹក​ HonDa បានបញ្ចប់​ ហើយនេះជាថ្ងៃចុងក្រោយ ដែលលោកនឹងចាកចេញពីការដឹកនាំក្រុមជំរើសជាតិយើង។ សូមអរគុណចំពោះលោក​ Keisuke HonDa សម្រាប់រយ:ពេល​ ៥ឆ្នាំ​កន្លង​ ដែលបានជួយដល់វិស័យកីឡា​បាល់ទាត់កម្ពុជា។

មាននិស្ស័យគង់បានជួបគ្នាក្នុងឱកាសការងារពេលក្រោយៗទៀត…

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។