ព័ត៌មានជាតិ

រថយន្ក​ដឹក​ទំនិញ​បុក​ជាមួយរថយន្ដដឹក​អ្នកដំណើរ បណ្តាលអោយ ក្មេងប្រុសម្នាក់បានស្លា​ប់នឹងមនុស្ស ០៥នាក់ទៀតរបួសធ្ងន់​-​ស្រាល!​

(បាត់ដំបង) ​៖ ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​ដ៏​រន្ធត់​នេះ បានកើតឡើងកាលពី​វេលា​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី ២៧ មិថុនា នៅ​លើ​ផ្លូវជាតិ​លេ​ខ៥ចំណុច​ភូមិក​កោះ ឃុំ​កកោះ ស្រុក​មោងឬស្សី​ ។
តាមប្រភពពីលោក
នាយ​ប៉ុ​ស្ដិ៍​រដ្ឋបាល ឃុំ​កកោះ លោក គិត សា​រ៉ង បាន​ប្រាប់ថា៖ ឧប្ប​តិ្តហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏​រវាង​រថយន្ត​បុក​ជាមួយ​រថយន្ត​ខាងលើ​នេះ បាន​ធ្វើឲ្យ​មនុស្ស​ចំនួន០៦នាក់​គ្រោះថ្នាក់ ក្នុង​នោះ​មាន​កុមារា​អាយុ​ប្រហែល០២ឆ្នាំម្នាក់​បាន​ស្លាប់​។

លោក​មេ​ប៉ុ​ស្ដិ៍​បាន​បន្តរថា រថយន្ត​ម្ខាង​ប្រភេទ​ដឹកទំនិញ រី​ឯ​រថយន្ត​ម្ខាងទៀត​របស់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ។ រថយន្ត​ទាំ​ង​០២នាក់ បាន​ធ្វើដំណើរ​ក្នុង​គោ​លដៅ​ផ្ទុយគ្នា ពី​កើត​ទៅ​លិច លុះ​មកដល់​ចំណុច​ខាងលើ​ក៏​បុកគ្នា​ពេញទំហឹង​តែម្តង​។

លោក គិត សា​រ៉ង បាន​បញ្ជាក់​ថា បើ​តាម​ការពិនិត្យ​ជាក់ស្ដែ​ង​ទៅលើ​ស្លាកស្នាម គេ​សន្និដ្ឋាន​ថា រថយន្ត​ដឹកទំនិញ​ដែល​ធ្វើដំណើរ​មក​ពី​ទិសខាងកើតបានរេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​អ្នក​ដំណើរ​ដែល​ធ្វើដំណើរ​ច្រាស់​ទិស​គ្នា​មក​ពី​ទិសខាងលិច​។ លោក​ថា អ្នកដំណើរ​ជិះរថយន្ត​ក្រុង បាន​រង​របួស​ចំនួន០៤នាក់ និងស្លា.ប់​កុមារា​ម្នាក់​អាយុ​ប្រហែល០២ឆ្នាំ ។ រី​ឯ​ព្រូ​រថយន្ត​ដឹកទំនិញ​ម្នាក់​រង​របួសធ្ងន់ ខណៈ​អ្នកបើ​កបរ​រថយន្ត​នេះ ដាក់​មេ​ប្រូច​ក្រោយ​បង្ក​គ្រោះថ្នាក់​។
របាយ​កា​រណ៍សមត្ថកិច្ច​បាន​ឲ្យដឹង​ដែរ​ថា រថយន្ត​ដឹកទំនិញ(រថយន្ត​បង្ក) ម៉ាក​ហ៊ី​យាន់​ដាយ ពាក់​ស្លាក​លេ​ខបាត់ដំបង 3A-2079 អ្នកបើកបរ​បាន​រត់ចោល​រថយន្ត​។ ដោយឡែក​ រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ពាក់​ស្លាក​លេ​ខ ភ្នំពេញ 3D-3838 អ្នកបើកបរ​ឈ្មោះ យ៉ន គ្រើ​ន អាយុ៣៦ឆ្នាំ​។
សមត្ថកិច្ច​បាន​ប្រាប់​ថា កំណាត់ផ្លូវ​ដែល​គ្រោះថ្នាក់​នោះ គឺ​ខណៈ​ដែល​ក្រុមហ៊ុន​កំពុង​សាងសង់​នៅឡើ​យ ដែល​អាច​ធ្វើដំណើរ​បានតែ​ម្ខាង​បុ​ណ្ណោះ​។ បើ​ពិនិត្យ​លើ​ស្ថានភាព នៃ​គ្រោះថ្នាក់​នេះ អាច​បណ្ដាលមកពី​ភាគី​រថយន្ត​ដឹកទំនិញ​បើក​លឿន ហើយ​ទំនង​អាច​ងងុយដេក​មួយភាំង​ផង ទើប​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​អ្នកដំណើរ​ទាំ​ង​កំរោល បណ្ដាលឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែបនេះ​។
អ្នក​រងគ្រោះ​មួយចំនួន​កៀប​ជាប់​ក្នុង​រថយន្ត ជាពិសេស ​ព្រូ​រថយន្ត​ដឹកទំនិញ​តែម្ដង​។ ពេលនេះ​មន្ត្រី​​ចរាចរ​ណ៍បាន​ធ្វើការ​វាស់វែង និង នាំ​យក​ទៅកាន់​ការិយាល័យ​ចរាចរ​ណ៏ ដើម្បី​ដោះស្រាយ​តាមច្បាប់​ហើយ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។