ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷អាជ្ញាធរមូលដ្ធានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ចាម មិនអនុញ្ញាតឱ្យមានការបង្កើតកុងត្រូលជជុះនៅតាមដងផ្លូវនានា ឬការប្រព្រឹត្តបទល្មើស និងល្បែងសុីសង គ្រប់ប្រភេទជាដាច់ខាត

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពង់ចាម ត្រូវបន្តពង្រឹង និងបង្រីកការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ គណៈបញ្ជាការឯកភាពខេត្ត មិនអនុញ្ញាតឱ្យមានការបង្កើតកុងត្រូលជជុះនៅតាមដងផ្លូវនានា ឬការប្រព្រឹត្តបទល្មើស និងល្បែងសុីសងគ្រប់ប្រភេទជាដាច់ខាត បើសិនមានមន្ត្រី ឬជនរូបណាមានការពាក់ព័ន្ធ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

 

បទបញ្ជានេះ ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា លើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី សំណាក់ ប្រធានសាលាដំបូងខេត្ត, ព្រះរាជអាជ្ញាអមសាលាដំបូង, អភិបាលរងខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាល មន្ទីរ អង្គភាពជុំវិញខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។ Chao Vong

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។