ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ នេះ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤​ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​សហការ​ ដើម្បី​ការពារ​ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ឱ្យ​ប្រព្រឹត្តទៅដោយរលូន សេរីត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្មានការបំភិតបំភ័យ គ្មាន ការគំរាមកំហែង និងគ្មានអំពើហិង្សា​។

ឯកឧត្តមអភិបាលខេត្ត​ បាន​ជំរុញ​​ឱ្យ​ធ្វើការផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ ព័ន្ធនានាសំដៅ លើកកម្ពស់សមត្ថភាពជូនដល់អ្នកពាក់ព័ន្ធ ដើម្បីសហការអនុវត្ត ធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ការបោះឆ្នោត​ឱ្យ​មានលក្ខណៈកាន់តែ ប្រសើរឡើង និងប្រកបដោយការទទួលខុសត្រូវខ្ពស់។​

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បាន​ថ្លែង​ថា​ ដោយ​អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គណៈកម្មាធិ ការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បាន​រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខនេះ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។