ព័ត៌មានជាតិ

ពឹងអោយជិះម៉ូតូឌុបជូនទៅផ្ទះ បែរជា ចូលទៅព្រៃស្ងាត់ទៅវិញចុងក្រោយជាប់ខ្នោះ!

(សៀមរាប) ៖ កម្លាំងចំណុះអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃីម ផល្លា បានចុះពិនិត្យស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ឡោម ផល ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ជនជាតិ ខ្មែរ ទីកន្លែងកំណើតភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ ពាក់ពន្ធ័ករណី “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងអាយុនៃជនរងគ្រោះ “ ។ កើតហេតុនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៣០នាទី នៅចំណុចស្ថិតក្នុងភូមិសាស្រ្ដឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

អង្គហេតុ: កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ជនរងគ្រោះ ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរ សិស្ស ជនជាតិ ខ្មែរ បានពឹងអោយជនសង្ស័យជិះម៉ូតូដុបខ្លួនត្រឡប់ទៅផ្ទះ តែបែរជាជនសង្ស័យឆ្លៀតឱកាសដុបចូលទៅកន្លែងស្ងាត់ចាប់រំលោភរហូតបានសម្រេច ០១ដង រួចជិះម៉ូតូគេចខ្លួនបាត់ ។
ក្រោយទទួលបានការរាយការណ៍ សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវស្វែករក និងនាំខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបាននៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះខាងលើពិតប្រាកដមែន ។

ករណីខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សមត្ថកិច្ចយើងបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តសៀមរាបដើម្បីបន្តនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។