ព័ត៌មានជាតិ

ឯកឧត្តម ទៀ សីហា ដឹកនាំគណ:ប្រតិភូខេត្តចូលគោរពវិញ្ញាណក្ខន្ធ សពឯកឧត្តមឧត្តមសេនីយ៍ឯក អ៉ិន​ ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២

(សៀមរាប) :កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និតឯកឧត្តម ទៀ សីហា អភិបាល នៃ គណ:អភិបាលខេត្តសៀមរាបបានដឹកនាំគណ:ប្រតិភូ ដែលមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ នៃសពឯកឧត្តមឧត្តមសេនីយ៍ឯក អ៉ិន ធន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី២ នៃកងយុទ្ធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ នឹង១៥នាទីព្រឹក ក្នុងជន្មាយុ៦៣ ឆ្នាំ ដោយរោគាពាធ​ ដែលប្រារព្ធពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា និងឯកឧត្តម អ៊ាន ឃុន បានសម្តែងនូវក្តីសោកស្តាយអសឡោះអាឡៃយ៉ាងក្រៃលែង ដោយការបាត់បង់មន្ត្រី ថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចជូនជាតិមាតុភូមិស្ទើរពេញមួយជីវិតនាពេលកន្លងមក។​ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត ក៏បានប្រគល់នូវលិខិតចូលរួមរំលែកទុក្ខ ក្នុងនាមរដ្ឋបាលខេត្ត និងបច្ច័យចំនួន ២លាន រៀល ដើមី្បចូលរួមក្នុងពិធីបុណ្យសព សម្រាប់គ្រួសារយកទៅប្រើប្រាស់ក្នុងពិធីបុណ្យនេះផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។