ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ឆាបឆេះផ្ទះពលរដ្ឋចំនួន ២គ្រួសារ នៅស្រុកបរិបូរណ៌ !

(កំពង់ឆ្នាំង)​ ៖ កាលពីវេលាម៉ោង​ ១០និង២៩​ នាទីព្រឹក​ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ មានករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រប្រជាពលរដ្ជចំនួនពីរគ្រួសារ ដែល​ស្ថិត​នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍​ ខេត្តកំពង់ឆ្នាំង​ ។
ករណី​គ្រោះអគ្គីភ័យខាងលេីនេះ​ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី​បង្កជាអណ្តាតភ្លេីងឆាបឆេះឡេីង​តែ​ម្ដង​។
ផ្ទះដែលរងការឆាបឆេះខាងលេីនេះ​ជា​ផ្ទះរបស់៖១/ឈ្មោះ ឡេ យ៉ាំងសា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិវៀតណាម ផ្ទះមានទំហំ​ ១២​ ×​ ៤,៧០​ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី រនាបក្ដារ ឆេះអស់ទាំងស្រុង។ ២/ឈ្មោះ សុខា ប៊ុណ្ណារិទ្ធិ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានផ្ទះចំនួន០២ខ្នង ផ្ទះទី១​ មានទំហំ ១៨×១១ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះរស់នៅ និងដាក់សម្ភារះលក់ដូរ ផ្ទះទី២​ មានទំហំ ១១×៩,៥០​ ម៉ែត្រ រនាបក្ដារ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ជាផ្ទះដាក់ឥវ៉ាន់លក់ ត្រូវឆេះអស់ទាំងស្រុង។
ក្នុងកិច្ចប្រតិបត្តិការសង្គ្រោះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌ មិនអាចជួយសង្គ្រោះបានមកពីផ្ទះប្រជាពលរដ្ឋនៅលើទឹក ហើយក្នុងករណីអគ្គិសនីភ័យនេះមិនមាន គ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។