ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​​ខេត្តសៀមរាប​ អនុញ្ញាត​ឱ្យប្រតិភូស្រុក​ Haishu ខេត្ត​ Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​ ជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ

(សៀមរាប) ៖ កាលពីរសៀលថ្ងៃ​ចន្ទ​ ១១រោច​ ខែពិសាខ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០២៣​ ថ្នាក់ដឹកនាំ​ខេត្តសៀមរាប​ បានអនុញ្ញាត​ឱ្យប្រតិភូស្រុក​ Haishu ខេត្ត​ Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​ ជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ​ នៅបន្ទប់វីដេអូ​ Conference ដឹកនាំ​ដោយ​ លោក​ ឃឹម​ ហ្វីណង់​ អភិបាល​រង​ខេត្ត​ តំណាង​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និង​លោក​ XU HONGTAO នាយក​រងប្រតិបត្តិ​ នៃរដ្ឋបាលស្រុក​ Haishu ខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន​ ដោយមានការអញ្ជេីញចូលរួមពី​ នាយករងរដ្ឋបាល​សាលាខេត្ត​ នាយក​រងទីចាត់ការ​ ប្រតិភូអមដំណេីរ​ និងមន្ត្រីពាក់ព័ន្ធ​ សរុប​ចំនួន​ ១៨នាក់។

ជំនួបនេះ​ គឺដេីម្បីពិភាក្សា​ពីការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា​ ពិសេស​ខេត្តសៀមរាប​ និងជួយផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខេត្តសៀមរាប​ដល់ប្រជាពលរដ្ឋចិននៅក្នុងស្រុកហៃស៊ូ (Haishu) ខេត្តជឺជាំង​ (Zhejiang ) នៃសាធារណរដ្ឋប្រជាមានិតចិន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។