ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធិ៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

(ភ្នំពេញេ) :ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលនេះ មិនត្រឹមតែមិនប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញតាមបែបរបបសភានិយមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ប្រព័ន្ធលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់អំណាច។

ឯកឧត្តម កើត រិទ្ធិ បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម កើត រិទ្ធិ បានបន្តថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ បានធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបសភានិយម មានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន និងមិនមានការរាំងស្ទះ ជាពិសេសការបំពេញបាននូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរដ្ឋ ពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចំបងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានកិច្ចដំណើរការប្រព្រឹត្តិទៅដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្តរភាព នៅគ្រប់កាលៈទេសៈ ដើម្បីបំពេញបេសកកម្ម បម្រើឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕

ឯកឧត្តម កើត រិទ្ធិ ហៅប្រតិកម្មរបស់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយប្រឆាំងមួយចំនួន លើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ថា ជាការលើកឡើងដែលមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃវិសោធនកម្មនេះ

ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានហៅប្រតិកម្មរបស់អង្គការសង្គមស៊ីវិល ឬអ្នកវិភាគមួយចំនួនតូច រួមទាំងគណបក្សនយោបាយប្រឆាំងមួយចំនួន មកលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទៅ១០ នេះ ថាជាការលើកឡើងដោយមិនបានសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ លើសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ និងរដ្ឋធម្មនុញ្ញទាំងមូលនៃព្រះរាជាណាចក្រកម្ពុជា និងជាការលើកឡើងដោយមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុង នៃសំណើរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទៅ១០នេះ។

ឯកឧត្តម កើត រិទ្ធិ បានលើកឡើងដូចនេះនៅក្នុងកិច្ចប្រជុំសភា ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម កើត រិទ្ធ បានបន្ថែមថា ការប្រតិកម្មដែលអង្គការសង្គមស៊ីវិលបានលើកឡើងកន្លងមកគឺ ជាការលើកឡើង ដោយមិនបានសិក្សាស៊ីជម្រៅនៃគោលបំណងពិតប្រាកដ នៃការធ្វើវិសោធនកម្មលើកទី១០នេះ បើទោះបីជាខ្លឹមសារនៃវិសោធនកម្មនេះ ត្រូវបានចែងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ហើយតំណាងរាជរដ្ឋាភិបាល ក៏បានធ្វើសន្និសីទ្ធពន្យល់បន្ថែមអំពីខ្លឹមសារ និងគោលបំណងរួចហើយក៏ដោយ ជារួមសេចក្តីថ្លែងការណ៍នេះ គ្រាន់តែជាការបំពងសម្លេងបន្ថែមរបស់អ្នកវិភាគ អ្នកនយោបាយ ឬគណបក្សនយោបាយមួយចំនួនតែប៉ុណ្ណោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។