ព័ត៌មានជាតិ

បង់សំណាញ់​​មិនបានត្រី បែរជាជាប់​ក្រពើ​១​ក្បាលមាន​ទម្ងន់​ជិត​៥​គីឡូក្រាម.!

(បន្ទាយមានជ័យ) ៖ បុរស​ម្នាក់​បាន​បង់សំណាញ់​ប្រ​យ៉ុ​ង​នៅ​ក្នុង​ស្ទឹង ស្រាប់តែ​ជាប់​កូន​ក្រពើ​១​ក្បាល បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ ស្ថិត​ភូមិ​ថ្មី សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

លោក ហួត សា​វឺ ចៅសង្កាត់​ភ្នៀ​ត​បាន​ប្រាប់​ថា អ្នក​ដែល​បង់សំណាញ់​ជាប់​កូន​ក្រពើ មានឈ្មោះ ជី​ម លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។ មុន​ពេល​បង់សំណាញ់​ជាប់​កូន​ក្រពើ​នេះ គឺ​មាន​ប្រជាពលរដ្ឋ​៤​ទៅ​៥​នាក់ បាន​ជិះទូក​២ ទៅ​៣​គ្រឿង បាន​ទៅ​រក​បង់សំណាញ់​ចាប់​ត្រី​នៅ​ដង​ស្ទឹង​ភ្នៀ​ត ព្រោះ​ឃើញ​ត្រី​ផុស​ឡើងជា​ច្រើន បាន​បង់សំណាញ់​ប្រ​យ៉ុ​ង​ក្រឡា​អ​ង្វើ​ល បាន​ស្រាវ​មក​ក៏​ជាប់​កូន​ក្រពើ​នេះបណ្តាល​ឱ្យ​រាង​ភ័យ​បះសក់​ដែរ ហើយ​គាត់​ចាប់​ក្រពើ​១​ក្បាល​ចងជើង​យក​មក​ផ្ទះ​របស់​គាត់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ប្រជា​នេសាទ​បង់សំណាញ់​ជាប់​ក្រពើ​១​ក្បាលមាន​ទម្ងន់​ជិត​៥​គីឡូក្រាម ត្រូវ​បាន​ចាប់​ចងជើង​យក​ទៅ​ផ្ទៈ ហើយ​ក្រពើ​១​ក្បាល​ដែល​ប្រជា​នេសាទ​បង់សំណាញ់​ជាប់​អាច​ជា​ក្រពើ​រួច​ចេញពី​អាង​ចិញ្ចឹម​ណាមួយ​កាលពី​ទឹក​លិច​កាលពី​ឆ្នាំ​២០២២​កន្លង​ទៅ រួច​ចូល​ស្ទឹង​ភ្នៀ​ត​ទើប​បង់សំណាញ់​ប្រ​យ៉ុ​ង​ចាប់​បាន ។
លោក ហួត សារី បាន​បញ្ជាក់​ថា ពិតជា​មានការ​ព្រួយបារម្ភ ក្រោយ​បង់សំណាញ់​ក្នុង​ស្ទឹង​ភ្នៀ​ត​ជាប់​ក្រពើ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដងស្ទឹង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន កុំ​ចុះ​លេង​ទឹក ព្រោះ​អាច​មាន​គ្រោះថ្នាក់ ដែល​យើង​មិន​បានដឹង​ថា មាន​ឬ​អត់ នៅ​ពេល​បង់សំណាញ់​។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។