ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី៨  ខែមិថុនា ឆ្នាំ២០២៣ នេះឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន ស ស យ ក ខេត្ត ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត គណៈកម្មាធិការគណបក្សក្រុង ស្រុក ក្រុមការងារយុវជនគណបក្ស និងក្រុមសកម្មជនយុវជនបក្សពាក់ព័ន្ធទាំងអស់ សរុប ៧៤៦នាក់។

ឯកឧត្តមអភិបាលខេត្ត តាងនាមប្រធានក្រុមការងារយុវជនគណបក្សគណបក្សខេត្ត ឯកឧត្តម ជា សុមេធី អភិបាលខេត្តសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមពិធីសំណេះសំណាលនេះ ប្រកបដោយបរិយាកាសអធិកអធម និងផ្លែផ្កាជាទីមោទនៈ នាពេលនេះ។

ក្នុងឱកាសនេះ ឯកឧត្តមគណអធិបតី បានមានប្រសាសន៍ថា ស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ គណបក្សប្រជាជនកម្ពុជា បានខិតខំសម្រេចបានមកដល់បច្ចុប្បន្ន ធានាបម្រើបុព្វហេតុជាតិ និងប្រជាជនគ្រប់កាលៈទេសៈ ជាពិសេសការការពារឱ្យបានដាច់ខាតនូវនិរន្តរភាពនៃសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន និង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មជនយុវជនបក្សទាំងអស់ ដែលតែងតែផ្តល់ជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រួមចំណែកឱ្យគណបក្សទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ នៅទូទាំងប្រទេស នាពេលកន្លងមក និងបន្តប្តេជ្ញាចិត្តឥតងាករេបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្ស បានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋ ព្រមទាំងកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក ជួយតាមថែរក្សាឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ​ និង​ជួបតែពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។