ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

(ភ្នំពេញ) ៖នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទររដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមជាមួយគ្នា បន្តធ្វើការជាមួយគ្នា ក្នុងការជំរុញគោលនយោបាយវិស័យកសិកម្ម ប្រកបដោយភាពម្ចាស់ការ និងមានប្រសិទ្ធភាពបំផុត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។