ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោក Nkulumo Zinyengere ប្រធានក្រុមបេសកកម្មទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក (World Bank) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីប្រមូលធាតុចូលសម្រាប់របាយការណ៍ស្ដីពី បរិស្ថាននិងការអភិវឌ្ឍ របស់ធនាគារពិភពលោក ធ្វើយ៉ាងណាឱ្យរបាយការណ៍នោះ មានខ្លឹមសារស្របតាមផែនការសកម្មភាព និងគោលនយោបាយជាតិរបស់កម្ពុជា។

បន្ទាប់ពីបានស្ដាប់បទបង្ហាញខ្លីអំពីដំណើរការនិងគោលបំណងនៃការសរសេររបាយការណ៍រួច ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អ្នកជំនាញរបស់ធនាគារពិភពលោក អំពីទស្សនវិស័យនៃវិស័យកសិកម្ម ដែលឯកឧត្តមផ្ដោតសំខាន់លើការលើកកម្ពស់សន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។