ព័ត៌មានជាតិ

សមត្ថកិច្ចពឺឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ យីហោ (មាន់ស្រែបន្លែធម្មជាតិ )លួចបង្កប់សេវាផ្លូវភេទ.!

(កំពង់ស្ពឺ) ៖ បើយោងតាមប្រភពពីសមត្ថកិច្ច
នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នេះថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (មាន់ស្រែបន្លែធម្មជាតិ) ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣។

ប្រភពដដែលបានឱ្យដឹងទៀតថា ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេខាងលើគឺសមត្ថកិច្ចបានរកឃើញបទល្មើសជាក់ស្តែងមានកន្លែងសម្រាប់បម្រើសេវារួមភេទចំនួនពីរបន្ទប់ ។ ក្នុងនោះសមត្ថកិច្វបានឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ជាម្ចាស់ហាងឈ្មោះ យូរ អាត់ ភេទប្រុសអាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះលី ខ្មុំ ភេទស្រី អាយុ៣០ឆ្នាំជាមេការ អ្នកទាំងពីររស់នៅក្នុងភូមិឃុំខាងលើ និងបានសង្គ្រោះនារីដែលបម្រើសេវាផ្លូវភេទនៅទីនោះចំនួន១៨នាក់ បច្ចប្បន្នកម្លាំងជំនាញបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។