ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានអនុញ្ញាតជូនក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអនុញ្ញាតជូនក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន០៦ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាស្វែងយល់ពីសក្កានុពលរបស់ខេត្ត ជាពិសេស លើវិស័យកសិកម្ម ឧស្សាហកម្ម ការផលិតថាមពល និងរោងចក្រផលិតការ៉ូសម្រាប់នាំចេញ នៅសាល ប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង ។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមអភិបាលបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយកទីចាត់ការរដ្ឋបាល និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។