ព័ត៌មានជាតិ

ក្រុមការងារក្រុង បាននាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ធជួបការលំបាក នៅតាមផ្ទះ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារយុវជនក្រុង យុវជនស្នូល(យុវជនបច្ចេកទេសក្រុង) សហការជាមួយយុវជនសង្កាត់ ប្រធានសាខាបក្ស បានភូមិចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក នៅតាមខ្នងផ្ទះ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម។
អំណោយដែលបានផ្តល់ជូន សរុប ២០០គ្រួសារ រួមមាន៖
១.សង្កាត់សំបួរមាស ចំនួន ៥៤គ្រួសារ
២.សង្កាត់កំពង់ចាម ចំនួន ៣១គ្រួសារ
២.សង្កាត់បឹងកុក ចំនួន ៦៥គ្រួសារ
៣.សង្កាត់វាលវង់ ចំនួន ៥០គ្រួសារ
ហើយ ក្នុងមួយគ្រួសារទទួលបានដូចខាងក្រោម។
១/,អង្ករចំនួន ២៥គីឡូក្រាម
២/,មី ១កេស
៣/,ត្រីខ ១យួរ
៤/,ទឹកសុីអុីវ ១យួរ
៥/,ទឹកត្រី ១យួរ នឹង
៦/,ថវិកាចំនួន៥០,០០០រៀល។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។