ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំប្រារព្ធពិធីក្រុងពាលី សែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីដំណើរការសាងសង់វិមានឯករាជ្យ ខេត្តកំពង់ចាម

(កំពង់ចាម) :នៅរសៀលថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយលោកនាយករដ្ឋបាល, អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីបច្ចេកទេស នឹងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនទទួលកា បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំប្រារព្ធពិធីក្រុងពាលី សែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីដំណើរការសាងសង់វិមានឯករាជ្យ ដែលនឹងធ្វើឡើងនៅថ្ងៃចន្ទ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ ចាស់ ត្រង់ចំណុចទន្លេអ៊ុំ ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ប្រភព÷ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។