ព័ត៌មានជាតិ

លោក ផាន អូន អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងសិស្សានុសិស្សនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម!

(កំពង់ចាម) ព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារចុះជួយឃុំមៀន ឃុំជ្រៃវៀន និងឃុំគរ ស្រុកព្រៃឈរ និងក្រុមការងារ អញ្ជើញចូលរួមប្រជុំជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំគរ លើការអនុវត្តការងារបក្សរបស់ភូមិទាំង១០ និងលើកទិសដៅបន្ត ដើម្បីទទួលបានប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខនេះ ។

ក្នុងឱកាសនោះដែរ លោក និងក្រុមការងារ បានជួបសំណេះសំណាល និងប្រគល់សំលៀកបំពាក់ ជូនសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន គរ ស្រុកព្រៃឈរ និងថវិកាឧបត្ថម្ភដូចខាងក្រោម៖

– ឧបត្ថម្ភជូនស្រ្តីសម្រាលកូនចំនួន ២៤នាក់ ចំណាយថវិកាអស់ ២,៤០០,០០០ រៀល
– ឧបត្ថម្ភជូនគ្រួសារសពចំនួន ០៨នាក់ ចំណាយថវិកាអស់ ៨០០,០០០ រៀល
– ឧបត្ថម្ភដបអាល់កុលដែលមានស្លាកគណបក្សប្រជាជនចំនួន ២៥ដប ចំណាយថវិកាអស់ ២០០,០០០ រៀល
– ឧបត្ថម្ភជូនក្រុមការងារគណៈកម្មាធិការគណបក្សឃុំ ចំណាយថវិកាអស់ ៤០០,០០០ រៀល
-ឧបត្ថម្ភសំលៀកបំពាក់សិស្សចំនួន ៥២កំប្លេរ ចំណាយថវិកាចំនួន ១,៦០០,០០០រៀល (អំណោយសប្បុរសជនលោក មិន រដ្ឋាមុនី និង លោកស្រីសុខ គាង )
-ឧបត្ថម្ភជូនសិស្ស ចំនួន៥២រូប ចំណាយថវិកាអស់ ៥២០,០០រៀល
-ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ចំនួន៣រូប ចំណាយថវិកាអស់ ៨០,០០០រៀល
-ឧបត្ថម្ភជូនវិទ្យាល័យហ៊ុន សែន គរ សម្រាប់ទិញកៅអី ចំណាយថវិកាអស់ ៥០០,០០០រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។