ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន​៖ «បើមិនអាចដាក់គោលដៅដើម្បីបម្រើប្រជាពលរដ្ឋបាន នោះមិនគួរធ្វើជាមន្ត្រីឡើយ»

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រី សូម​ប្រកាន់ខ្លួនជាមន្ត្រីរបស់រដ្ឋ ជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែន​ជា​ចៅហ្វាយ​នាយ​របស់​ប្រជាពលរដ្ឋនោះទេ។ សម្តេចបញ្ជាក់ថា «បើមិនអាចដាក់គោលដៅ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ នោះមិនគួរធ្វើជាមន្ត្រីឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមកុំឱ្យមានការប្រែធាតុ ពេលក្លាយខ្លួនជាមន្ត្រីរបស់រដ្ឋ បម្រើប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូមកុំឱ្យមានវប្បធម៌ ប្តីសក្តិ៣ ប្រពន្ធសក្តិ៤ កូនសក្តិ៥ ហើយនាំគ្នាលូកដៃចូលកិច្ចការនានារបស់មន្ត្រីឱ្យសោះ… »។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា មន្ត្រីមិន​បាន​ការ​ គឺ​តែង​ធ្វើ​រឿង​ពីរ ដោយទី១ បន្ទោសមន្ត្រីថ្នាក់ក្រោម និងទី២ រាយការណ៍ទៅថ្នាក់លើ ដែលមន្ត្រីទាំងនោះ មិន​អាច​ដឹកនាំ​ស្ថាប័នឱ្យមានការរីកចម្រើន និងធ្វើឱ្យមាន​សុខុដុមនីយកម្ម​ផ្ទៃក្នុងបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីទាំងឡាយ សូមធ្វើខ្លួនជា«មន្ត្រីគ្រាប់ល្ពៅ» សូម​ធ្វើ​ខ្លួន​ជា​មន្ត្រី​បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ (BTV)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។