ព័ត៌មានជាតិ

កោះហៅបុរសម្នាក់ដែល យកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង

(ភ្នំពេញ) ៖ សូម​ជម្រាប​ថា កាលពីថ្ងៃ​ទី​១២ មិថុនា ម្សិលមិញនេះ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Leang Piseth បាន​បង្ហោះ​រូបភាព អម​ដោយសារ​ថា ៖ «​បងប្អូន​ប្រយ័ត្ន បងប្រុស​ម្នាក់​នេះ​(​ដូច​ក្នុង​រូបភាព​) ធ្វើ​ស៊ី​ដូច​ខ្ញុំ បក់ដៃ​ហៅ​ឡាន អោយ​ចត នៅ​ចំហៀង​មន្ទីរពេទ្យ​ព្រះ​អង្គ​ដួង ខ្ញុំ​ទៅ​ពិនិត្យ​ភ្នែក រួចរាល់​ចុះ​មក​វិញ គាត់​ទារ​លុយ​ខ្ញុំ ១៥,០០០​រៀល​។ ខ្ញុំ​ព្យាយាម​សុំ អោយ​តែ​១០,០០០​រៀល តែ​គាត់​និយាយ​ថា​មិន​បាន​ទេ​។ គាត់​អោយ​គេ​ចត តែ​កង់​បី ក៏​បាន ១៥,០០០​រៀល​ដែរ​។ ពេល​ខ្ញុំ​ត​ថ្លៃ គាត់​មិន​បាន ក៏​ខ្ញុំ​អោយ​គាត់​សរសេរ​តំលៃ នៅ​លើ​ក្រដាស់ បញ្ជាក់​តំលៃ​ហ្នឹង​ទៅ បង​ម្នាក់​នេះ គាត់​មាន​ក្រុមការងារ​គាត់​ច្រើន​គ្នា​ណាស់ នៅ​ផ្លូវ​ចំហៀង មន្ទីរពេទ្យ​ព្រះ​អង្គ​ដួង មិនដឹង​ថា លុយ​យក ១៥,០០០​រៀល ចូល​ថវិកាជាតិ បាន​ប៉ុន្មាន​ទេ​» ។

សូមបញ្ជាក់ថា, បន្ទាប់ពីមានការបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌដូនពេញ បានហៅបុគ្គលនេះមក នៅចំពោះមុខ អាជ្ញាធរខណ្ឌដូនពេញ គាត់បានប្រាប់ថា, គាត់ឈ្មោះ លឹម សឺន ដែលខ្ញុំជាអ្នកទទួលផ្ញើរថយន្តនៅពេទ្យអង្គឌួង ។ កាលពីថ្ងៃមុនខ្ញុំបាន ទទួលបងប្រុសម្នាក់ ដែលគាត់មកផ្ញើរថយន្តជិតមន្ទីរពេទ្យអង្គឌួង គឺខ្ញុំបានទទួលលុយពីគាត់ 15,000 រៀល ដោយព្រមព្រៀងពីបងប្រុស ដែលគាត់ផ្ញើមានរយៈពេលយូរ តាំងពីព្រឹករហូតដល់ល្ងាច ហើយចំពោះបញ្ហានេះក៏មិនបានពាក់ព័ន្ធជាមួយនឹងអាជ្ញាធរខណ្ឌ និងខាងមន្ទីរពេទ្យអង្គឌួង។រដ្ឋបាលខណ្ឌដូនពេញ សូមឆ្លើយតបទៅនឹង Account Facebook ឈ្មោះ Leang Piseth និងតាមបណ្តាញសារព័ត៌មានមួយចំនួន ដែលបានបង្ហោះមានករណីយកថ្លៃផ្ញើរថយន្ត ០១គ្រឿង ចំនួន ១៥,០០០រៀល នៅមន្ទីរពេទ្យព្រះអង្គឌួង។

សូមរំលឹកថា, ប្រសិនបើបុគ្គលខាងលើ មកធ្វើសកម្មភាពបែបនេះ តើអាជ្ញាធរ សមត្ថកិច្ច ត្រូវមានវិធានការបែបណា បើគេបានធ្វើឲ្យខូចឈ្មោះអង្គភាពមន្ទីរពេទ្យ ប៉ះពាល់សាលាខណ្ឌ ដូច្នេះត្រូវអនុវត្តតាមច្បាប់ មិនត្រូវបង្កើតភាពអាណាធិបតេយ្យ បង្កទៅជាការថ្នាំងថ្នាក់ពីបងប្អូនប្រជាពលរដ្ឋនោះឡើយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។