ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តមេលប់ ភូមិមេលប់ ឃុំរកា ស្រុកពារាំង

(ព្រៃវែង) នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តមស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តមេលប់ ភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្ត​ សូមសម្តែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះវត្តមាន​ដ៏ថ្លៃថ្លា​របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែល​បាន​ឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាឆ្លងព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តមេលប់ នាពេលនេះ។

យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ​ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីដឹកនាំ​ និងអភិវឌ្ឍន៌​ជាតិមាតុភូមិ​ អោយមានភាពរុងរឿង​ និង​រីកចម្រើន​តរៀងទៅ​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។