ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ រងគ្រោះទឹកជំនន់ក្នុងឃុំចង្ហាទទួលបានអំណោយជាស្បៀងសង្គ្រោះបន្ទាន់ថ្ងៃនេះ

បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារក្រីក្រចំនួន១៥៣គ្រួសារ នៅវត្តសិលាអណ្តែត ភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម- មី ១កេះ -ទឹកត្រី១យួរ -ទឹកសុីអុីវ១យួរ -ភួយ ១ -ទឹកសុទ្ធ១យួរ -ត្រីខ ១ យួរ ដែលជាអំណោយរបស់អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងលោកស្រី​ ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនហ្គោឌិនក្រោនរីសត។

លោក ហឿន យ៉ុក មេឃុំចង្ហា តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទាំងអស់ថ្ងៃនេះ សូមថ្លែងអំណរគុណលោកស្នងការ និងអគ្គនាយិកាក្រុមហ៊ុនហ្គោឌិនក្រោនរីសត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានយកអំណោយចែកជូនដល់ពលរដ្ឋរងគ្រោះ។ លោកបានថ្លែងថា អំណោយនេះជាការរួមចំណែកដ៏មានតម្លៃសម្រាប់ដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះក្នុងឃុំចង្ហាជាឃុំទទួលគ្រោះទាំងរាំងស្ងួត និងទឹកជំនន់ផ្ទួនគ្នាក្នុងឆ្នាំ២០២០។ថ្មីៗនេះមានប្រជាពលរដ្ឋប្រមាណ៤០០គ្រួសាររងគ្រោះទឹកជំនន់ កាលពីថ្ងៃទី២៤ តុលាក៍បានទទួលអំណោយជាស្បៀងសង្គ្រោះបន្ទាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ ប្រមាណជាង៤០០ឃីតផងដែរ។

មានមតិសំណេះសំណាលជាមួយពុកម៉ែបងប្អូនទាំងអស់ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក ក្តីនឹករលឹកពីសំណាក់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី​ ម៉ៅ ម៉ាល័យ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខលំបាករបស់បងប្អូនពុកម៉ែគ្រប់ពេលវេលា ។

ជួសមុខឱ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ,លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានសម្តែងនូវសោកស្តាយ និងរំលែកនូវការលំបាកជាមួយពលរដ្ឋរងគ្រោះដោយទឺកជំនន់ទាំងអស់។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី សិទ្ធ ឡោះ ស្នងការ នគរបាលខេត្ត មានប្រសាសន៍បន្តថា អំណោយទាំងអស់នេះ ទោះជាមិនបានគ្រប់ តម្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាល ទុកលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ។
ទន្ទឹមនោះដែរ លោកស្នងការនគរបាលខេត្ត បានថ្លែង អគុណចំពោះ ម្ចាស់អំណោយ ដែលបានយកចិត្តទុក ដាក់ និង មើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមាន ជីវភាពខ្វះខាត កំពុងជួបគ្រោះ ទឹកជំនន់នេះ។

ជាមួយគ្នានោះដែរ ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ទាំង អស់មានការប្រុងប្រយត្ន័ខ្ពស់ ចំពោះកូនតូចៗធ្លាក់ទឹក ត្រូវរក្សាបរិស្ថានអនាម័យ ឲ្យបានល្អពិសេស កុំភ្លេចអនុវត្តតា មការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា ដើម្បីជៀសវា ងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។