ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងនឹងម៉ូតូ១គ្រឿងនៅស្រុក ក្រឡាញ់បណ្តាលអោយម្នាក់ស្លា..ប់និង៩នាក់ទៀតរងរបួ..សធ្ងន់ស្រាល!

(សៀមរាប) ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន ៩ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២និង៤៥នាទីរសៀល ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ រវាងរថយន្តបុករថយន្ត និងបុកម៉ូតូ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកក្រឡាញ់បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក TOYOTA HILUX RIVO ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នកជិះជាមួយចំនួន 4នាក់ទៀត ស្រី ចំនួន2នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃមបុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ 43ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នកជិះជាមួយចំនួន ៥នាក់ ស្រី 2នាក់ បើកពីលិចទៅកើតបន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO បានបុកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1D.4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប កំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។

របាយការណ៍បានបន្តថា ករណីនេះបណ្តាលអោយ
ស្លាប់មនុស្សម្នាក់ ឈ្មោះ សេក សាវួយ អ្នកបើកម៉ូតូ និងរបួសមនុស្សស្រាលចំនួន 09នាក់ ស្រី 4នាក់។ ខូចខាតរថយន្តធ្ងន់ 02 គ្រឿង និងម៉ូតូធ្ងន់ 01គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅជួយ សង្រ្គោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងធ្វើការប្រគល់សព ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។