ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

(សៀមរាប) ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤​ នៅសណ្ឋាគារ SUN&MOON Riverside រាជធានីភ្នំពេញ​ លោក​ សំកុល​ សុចិត្រា​ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តចូលរួមវគ្គបណ្តុះបណ្តាលតម្រង់ទិសគ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់រាជធានីខេត្ត សម្រាប់រៀបចំផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅថ្នាក់ក្រោមជាតិក្រោមអធិបតីភាពឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ តុប​ នេត​ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ តុប​ នេត​ ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ថ្មីនេះ គឺជាការគ្រប់គ្រងទិន្នន័យប្រជាជន ដើម្បីកំណត់ ឱ្យបាន “មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ” និងជាការរួមចំណែកដ៏សំខាន់តាមមាគ៌ារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្នុងការកែលម្អប្រព័ន្ធការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ នេះជាការឆ្លើយតប ទៅនឹង សេចក្តីថ្លែងការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកថា “ឆ្នាំ២០២៤ គឺជាសករាជនៃអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនៅកម្ពុជា”។

ឯកឧត្តម​ បន្តថាការផ្សព្វផ្សាយ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ទៅដល់មន្ត្រីអនុវត្តនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលរួមចំណែកដល់ការកែលម្អការងារអត្តសញ្ញាណកម្ម ជាពិសេសគឺការកែលម្អនូវប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។