ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីក្រោមឱវាទ អញ្ជើញដាក់កម្រងផ្កា គោរព វិញ្ញាណក្ខន្ធសព លោកស្រី ហម អុីម!

(កំពង់ចាម)ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកស្រី ហម អុីម ដែលត្រូវជាភរិយាលោកប៉ាន់ ប៉េង និងជាម្ដាយបង្កើតរបស់លោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ ដែលបានទទួលមរណភាព កាលពីថ្ងៃសោរ៍ ៣កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:១២ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋានសព នាភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
នៅក្នុងពិធីនោះក៏មានវត្តមានអញ្ជើញចូលរួមជាកិត្តិយសពីលោកជំទាវសមាជិកព្រឹទ្ធសភា និងរដ្ឋសភា ជាច្រើនរូបផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។