ព័ត៌មានជាតិ

រដ្ឋបាលខេត្តបាត់ដំបង រៀបចំ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

(បាត់ដំបង) ៖ ថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុង
ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធាន បទ:ទីក្រុងស្អាតដើម្បីទេសចរណ៍ នៅឯបរិវេណសួនសម្ដេចក្រឡាហោម វិមានឯករាជ្យ ក្រុងបាត់ដំបង។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្ដីរាជការ សិស្ស និស្សិត យុវជនក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។