ព័ត៌មានជាតិ

អបអសាទរ ពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស និងប្រធានរណ:សិរ្សសាមគ្គី​ អភិវឌ្ឍ​កម្ពុជាស្រុក​ ស្រុកព្រៃឈរ

(កំពង់ចាម) : នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្ស និងប្រធានរណ:សិរ្សសាមគ្គី​ អភិវឌ្ឍ​កម្ពុជាស្រុក​ ស្រុកព្រៃឈរ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពី ពីសំណាក់ក្រុមការងារគណបក្សចុះជួយស្រុកព្រៃឈរ និង ឯកឧត្តម អនុប្រធានគណៈប្រចាំការគណបក្សខេត្ត។ ពិធីនេះក៏មានការចូលរួមពីសំណាក់គណៈអចិន្ត្រៃយ៍បក្សខេត្ត ស្រុក ឃុំ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សស្រុក។

គួរបញ្ជាក់ថា លោក មាស ទួក អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សស្រុកព្រៃឈរ ជំនួស ឯកឧត្តម ឡោ ចាន់លី ដែលត្រូវបានទទួលភារកិច្ចថ្មី និងតែងតាំង លោក ខេង ម៉េងឈុន ជាអនុប្រធានគណៈកម្មាធិការគណបក្ស និងជាប្រធានរណ:សិរ្សសាមគ្គី​ អភិវឌ្ឍ​កម្ពុជាស្រុក​ព្រៃឈរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។