ព័ត៌មានជាតិ

សកម្មភាពចុះចែកធាតុចូលកសិកម្ម ជូនដល់សមាជិក បណ្តុំអាជីវកម្មចំនួន ៤ បណ្តុំ ដែលមានគ្រួសារកសិករចូលរួមសរុបចំនួន១៥៧ គ្រួសារ អញ្ជើញមកពីឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប

(ខេត្តកែប)÷យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ កាលពីរសៀលថ្ងៃចន្ទ ៨កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នំា២០២០ លោក នុត ច័ន្ទសុខា និងលោក វៅ សុខា អភិបាល រងខេត្ត បានចូលរួមជាគណៈអធិបតីក្នុងពិធីចែកធាតុចូលកសិកម្ម ដែលគាំទ្រកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ជូនដល់កសិករជាសមាជិកបណ្តុំអាជីវកម្មចំនួន៤បណ្តុំ ដែលមានគ្រួសារកសិករ ចូលរួមសរុបចំនួន១៥៧ គ្រួសារ អញ្ជើញមកពីឃុំពងទឹក ស្រុកដំណាក់ចង្អេីរ ខេត្តកែប។ សមាសភាព ចូលរួមក្នុងពិធីចែកធាតុចូលកសិកម្ម រួមមាន លោក លោកស្រី អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធានមន្ទីរ កង កម្លាំងប្រដាប់អាវុធ ទីប្រឹក្សាកម្មវិធី ASPIRE អាជ្ញាធ័រស្រុក-ឃុំ អ្នកលក់ធាតុចូលកសិកម្ម តំណាងក្រុមហ៊ុនអង្គរហ្គ្រីន អ្នកផ្សព្វផ្សាយឃុំ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលជាតំណាងគ្រួសារកសិករនិមួយៗ ក្នុងចំណោមចំនួន ១៥៧ គ្រួសារ ទទួលបានធាតុចូលកសិកម្ម ដូចខាងក្រោម៖
១. កូនត្រីអណ្តែង និងចំណីត្រី
២. ជីគីមី និងថ្នាំបំប៉ន និងគ្រាប់ពូជពោត
៣. កូនមាន់ ទ្រុង ចំណី និងស្នូកទឹកស្នូកចំណី និង
៤. ថវិកាក្នុងម្នាក់ៗចំនួន ១០ ០០០ រៀល

បន្ទាប់ពីពិធីចែកធាតុចូលកសិកម្មបញ្ចប់ ក្រុមការងារក៏បានបន្តពីធីលែងកូនត្រីផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។